ស្រី្តម្នាក់ បើករថយន្តមួយគ្រឿង ដឹកកូនប្រុសស្រីពីរនាក់ បុកប៉ះជាមួយរថយន្តតាក់ស៊ី មួយគ្រឿង បណ្តាលឲ្យបាក់កញ្ចក់ឆ្វេងមើលក្រោយម្ខាង រួចព្យាយាមបើករត់

ស្រី្តម្នាក់បើករថយន្តBMWមួយគ្រឿងពាក់លេខភ្នំពេញ2BC-9687ដឹកកូនប្រុសស្រីពីរនាក់បានបើកបុកប៉ះជាមួយរថយន្តតាក់ស៊ីWOWNOWមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CB-2551បណ្តាលឲ្យបាក់កញ្ចក់ឆ្វេងមើលក្រោយម្ខាង រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុត្រូវបានអ្នកបើកតាក់សុីដេញឃាត់ជាប់

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណត ប៊្រីដ កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។ បន្ទាប់មករថយន្តBMWមិនឈប់ធ្វើការដោះស្រាយទេ បែជាព្យាយាមបើករត់រហូតមកដល់ត្រង់ចំណុច ក្រុមហ៊ុនMazda ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរថយន្តតាក់ស៊ីដេញឃាត់ជាប់។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបព្រមព្រៀងគ្នា ដោយខាងរថយន្តBMW បានចេញចំណង៣៥ ដុល្លារទៅឲ្យខាងរថយន្តតាក់សុីដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

You might also like