បង្ក្រាបនិងឃាត់ខ្លួនក្មេ.ងទំនើងក្រុម(OBH) ចំនួន៧នាក់ ប្រដាប់ដោយកាំបិ.តសាំរ៉ៃ ដែលធ្វើសកម្មភាពអុកឡុក បង្ហោះម៉ូតូ និងដេញកា.ប់គ្នាលើផ្លូវសាធារណ:ក្នុងក្រុងកែប

ខេត្តកែប – លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែបឲ្យដឹងថា កងរាជអាវុធហត្ថខេត្តបានបង្ក្រាបនិងឃាត់ខ្លួនក្មេ.ងទំនើងក្រុម(OBH) ចំនួន៧នាក់ ប្រដាប់ដោយកាំបិ.តសាំរ៉ៃ ដែលធ្វើសកម្មភាពអុកឡុក បង្ហោះម៉ូតូ និងដេញកា.ប់គ្នាលើផ្លូវសាធារណ:ក្នុងក្រុងកែប ។ ការបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប ក្នុងនោះដកហូតបាននូវវត្ថុតាងរួមមាន៖ ម៉ូតូ ០២គ្រឿង ទូរសព្ទ័ដៃ ០៤គ្រឿង កាំបិ.តសាំរ៉ៃ ០២ដើម។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែបឲ្យដឹងបន្ថែមថា ក្រុមក្មេ.ងទំនើងទាំងនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

You might also like