តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ អញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។

ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។

ដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។

គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។

You might also like