កម្ពុជា និងទីម័រឡេស្តេ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលមានការរីកចម្រើនជាលំដាប់
កម្ពុជា និងទីម័រឡេស្តេ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលមានការរីកចម្រើនជាលំដាប់ ។ ការវាយតម្លៃនេះនៅក្នុងពិធីអាហារថ្ងៃត្រង់ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានរៀបចំជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេសតាស រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ នាឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦៕






