នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនបុរសម្នាក់ ព្រោះតែលួចដុតខ្ចុសហាងផឹកស៊ីមួយកន្លែង

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវនគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនបុរសម្នាក់ព្រោះតែចិត្តក្តៅទៅដុតខ្ចូស ហាងផឹកស៊ីមួយកន្លែងឆេះអស់ពីរហើយរត់គេចខ្លួន។ តែរត់មិនរួចក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្ដង។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅរសៀលថ្ងៃទី០៤ខែមេសានេះថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០២ និង ៥០នាទី នៅចំណុចហាងខារ៉ាអូខេមួយកន្លែងយីហោ វ៉ាស៊ីនតោនស្ថិតក្នុងភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីធ្វើឲ្យខូចខាតដោយ ចេតនា (ដុតកញ្ចុះ) កើតឡើង បង្កដោយជនសង្ស័យឈ្មោះ ធិន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្ត តាកែវ បានធ្វើសកម្មភាព ផ្លោះរបងចូលទៅក្នុងហាងខារ៉ាអូខេយីហោ (វ៉ាស៊ីនតោន) រួចបានដុតកញ្ចុះធ្វើពីឫស្សី ប្រក់ស្បូវទំហំ ទទឹង៣ម៉ែត្រ បណ្តោយ៣ម៉ែត្រ ឆេះអស់ចំនួន០២ ជារបស់ម្ចាស់ហាងឈ្មោះ ជា ស្រីពៅ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ក្រោយធ្វើសកម្មភាពជនសង្ស័យរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

You might also like