នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ក្នុងគោលបំណងដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោកវរនាវីឯក SHMAGIN Artem និងលោកវរនាវីឯក KOVALEV Evgenii ដែលមាននាវិកសរុប ប្រមាណ២៦២នាក់៕






