ម៉ែរក្សា ល្បីក្នុងបណ្ដាញសង្គមរឿងយកប្ដីពីរម្នាក់ឯង ត្រូវចៅក្រមសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ
ភ្នំពេញ ៖ លោក យ៉ែម តុលា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ នី សម្បត្តិ ភេទស្រី កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរ អ្នកលក់ ផលិតផលអនឡាញ និងជាគ្រូទាយសន្លឹកបៀរ ទីកន្លែងស្ថិតនៅ ភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប អាសយដ្ឋានមុនពេលឃាត់ខ្លួនស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុក ឈ្មោះ នី សំប៊ុន “រស់” ម្តាយឈ្មោះ លឿង ហៀង “ស្លាប់” ប្តីឈ្មោះ ថន បញ្ញា ជានីតិជន ទោសពីមុនគ្មាន។ (ឃាត់ខ្លួន)
ឃាត់ខ្លួនថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ជននេះត្រូវបានដាក់ឱ្យស្ថិតឋនៅក្រោមការពិនិត្យពីបទ÷ * ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទ ប្រមាថ (នគរបាលជាតិ)” ប្រព្រឹត្តនៅ ព្រះរាជាណាច្រកកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤៩៤, មាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ. 3.២៣៣.១.៥១ ៥០ស ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។
បន្ទាប់
១. ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ នី សម្បត្តិ ភេទស្រី កើត ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅពន្ធធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២. ឱ្យប្រធានពន្ធធនាគាររាជធានីភ្នំពេញ (PJ) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ៣. ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់ ៕






