BREAKING: លោក ត្រាំ ព្រមានដាច់អហង្ការថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាសនៅយប់នេះ» បើអ៉ីរ៉ង់មិនព្រមព្រៀងកិច្ចព្រមព្រៀង

(វ៉ាស៊ីនតោន)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសារគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតទៅកាន់ប្រទេសអ៉ីរ៉ង់ ដោយបានព្រមានថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាសនៅយប់នេះ» ប្រសិនបើអ៉ីរ៉ង់មិនព្រមព្រមព្រៀងលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះដែលលោកបានកំណត់ឱសានវាទត្រឹមថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរយ៉ាងដាច់អហង្ការថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាសនៅយប់នេះ ហើយនឹងមិនអាចវិលត្រឡប់មកវិញបានឡើយ។ ខ្ញុំមិនចង់ឱ្យរឿងនេះកើតឡើងទេ ប៉ុន្តែវាទំនងជានឹងកើតឡើង»។ លោកបានបន្ថែមថា យប់នេះគឺជា «គ្រាដ៏សំខាន់បំផុតមួយ» នៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ និងស្មុគស្មាញរបស់ពិភពលោក៕

 

You might also like