BREAKING NEWS ៖ ប្រព័ន្ធផ្សព្វផ្សាយ៖ ការផ្ទុះកក្រើកកោះ Kharg របស់អ៊ីរ៉ង់ មុនឱសាទវាទរបស់លោក Trump នៅយប់នេះ
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះថា សំឡេងផ្ទុះត្រូវបានឮនៅលើកោះ Kharg របស់ប្រទេសអ៊ីរ៉ង់ ក្នុងឈូងសមុទ្រពែរ្ស បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មុនដល់ឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅយប់នេះ។
ទីភ្នាក់ងារសារព័ត៌មាន Mehr បានឲ្យដឹងថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅលើកោះនេះ ដែលបណ្តាលឲ្យមានការផ្ទុះជាច្រើន។ មិនទាន់មានព័ត៌មានលម្អិត អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន Trump បាននិយាយថា គោលដៅយោធាទាំងអស់ នៅលើកោះ Kharg «ត្រូវបានបំផ្លាញទាំងស្រុង»។ លោក Trump ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ក្នុងការ «គ្រប់គ្រង» ប្រេងរបស់អ៊ីរ៉ង់ ដោយបានលើកឡើងថា ការដណ្តើមកាន់កាប់កោះ Kharg ដែលជាស្ថានីយនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ គឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលកំពុងស្ថិតក្នុងការពិចារណា។
ជម្លោះក្នុងតំបន់ បានបន្តកើនឡើង ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយលុកលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ១.៣៤០នាក់ រួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ។ អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់នៅឡើយទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕






