អប់រំមិនកែប្រែនៅតែបន្ដសកម្មភាពល្មើស ឃាត់ខ្លួនកសាងសំណុំរឿងតាមច្បាប់

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅថ្ងៃទី០៨ខែមេសានេះថា សមត្ថកិច្ចបានឃាត់ ខ្លួនយុវជនពីរនាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាក្នុងនោះយុវជនម្នាក់ធ្លាប់ បានឃាត់ខ្លួនយកមកអប់រំករណីបង្ហោះម៉ូតូបែបទំនើងកាលពីខែមុន។
មន្ត្រីនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោករបស់ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងផែនយុត្តិធម៌ នៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ជនសង្ស័យ០២នាក់ នៅចំណុចភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច ៖
១-ឈ្មោះ ឡេង សុខជាតិ ហៅ នុន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួចនិង២-ឈ្មោះ ស៉ិត សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
ពាក់ព័ន្ធករណីហិង្សាដោយចេតនាកាលពីថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៦ ចំណុចវត្តអង្គជុំ ភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ។ ចំណែកបក្ខពួកសេសសល់គេចខ្លួនជំនាញកសាងសំណុំរឿងចាត់ការតាមនីវិធី។

រំលឹកដែរថា ជនសង្ស័យឈ្មោះ ឡេង សុខជាតិ ខាងលើ ធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈកាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានយកមកអប់រំនិងប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ដរួចម្ដងមកហើយ។ ជនសង្ស័យទាំង២នាក់បានបញ្ជូនទៅការិយាល័យជំនាញចាកត់ការបន្ដ៕

You might also like