សូមបញ្ឍប់ប្រើអំពើហិង្សាក្នុងគ្រួសារ! គ្រាន់តែរឿងប្រើប្រពន្ធឲ្យដាំបាយ ប្ដីខឹងវាយប្រពន្ធសន្លប់ស្តូកបាត់មាត់ឈឹង

ភ្នំពេញ÷អំពើហិង្សាមួយបានកើតឡើងនៅក្នុងគ្រួសសារប្តឹវាយប្រពន្ធបណ្តាលឲ្យសន្លាប់បាត់មាត់ឈឹងព្រោះខឹងរឿងប្រើឲ្យប្រពន្ធដាំបាយតែប្រពន្ធចេញពីធ្វើការហត់ត្អូញត្អែបន្តិចបន្ទូច។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅ ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៦ នៅម្ដុំបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេបានឮសំលេងប្តីប្រពន្ធជជែកគ្នា ដោយបុរសជាប្តីបានប្រើឲ្យប្រពន្ធដាំបាយហូបប៉ុន្តែដោយសារស្ត្រីជាប្រពន្ធគាត់ចេញធ្វើការអស់កម្លាំងរាងហត់ផងក៏បានប្រាប់ទៅប្តីវិញថាចុះបងមិនជួយដាំបាយផង ពេញនោះក៏កើតជារឿងឈ្លោះគ្នាធ្វើឲ្យប្តីខឹងក៏ប្រហិង្សាវាយប្រពន្ធរហូតសន្លាប់បាត់មាត់ឈឹងតែម្តង។
ក្រោយកើតហេតុបងប្អូនប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកប្រពន្ធដែលត្រូវប្ដីវាយសន្លប់ស្តូកស្តឹងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមដើម្បីសួរនាំភ្លាមៗ៕

You might also like