ប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃេីញសម្ភារ:កាច់ ក ម៉ូតូមួយចំនួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចយកទៅសួរនាំបន្ទាប់ពីលួចចូលផ្ទះប្រជាពលរដ្ឋកាលពី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងដេីមគ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះហេង វិសាល ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនឃាត់ខ្លួនម្ចាស់ផ្ទះបាននិងកំពុងសម្រាន្តក្នុងផ្ទះស្រាប់តែលឺសម្លេង ឆ្ងល់ក៏ចេញមកមេីលឃេីញជនសង្ស័យម្នាក់ ពេលនោះម្ចាស់ផ្ទះក៏សួរនាំតែជនសង្ស័យព្យាយាមរត់គេចខ្លួនទេីបដេញឃាត់បានភ្លាមៗ ។ បន្ទាប់មកក៏ឆែកឆេករកឃេីញសម្ភារៈកាច់សោ ក ម៉ូតូមួយចំនួននៅក្នុងខ្លួនជនសង្ស័យ។
សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់យកទៅប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ និងបន្តតាមនីតិវិធីច្បាប់ ៕






