ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងព្រះឋានៈព្រះនាង នរោត្តម ចេណ្ណា ជា «អ្នកអង្គម្ចាស់ក្សត្រិយ៍»

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើងព្រះឋានៈព្រះនាង នរោត្តម ចេណ្ណា ជា «អ្នកអង្គម្ចាស់ក្សត្រិយ៍»។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងព្រះឋានៈ បានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជាព្រះ រាជនត្តា (ចៅស្រី) ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះភាគិនេយ្យា (ក្មួយស្រី) ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ជាសែរាជវង្ស ដែលមានទេពកោសល្យសិល្បៈតាំងពីមានព្រះជន្មវស្សាតូចត្រឹម ៥ ទៅ ៦ព្រះវស្សា ហើយសមត្ថភាពសិល្បៈរបស់ទ្រង់ ចេះតែបន្តរីកចម្រើនវឌ្ឍនាការនៃព្រះជន្ម រហូតមានព្រះកិត្តិនាមល្បីល្បាញខ្លាំង៕

You might also like