(ដឹងការពិតហើយ).អតីតបវរកញ្ញាកម្ពុជា ម្នាក់គិតខ្លីធ្វើសកម្មភាពបញ្ចប់ជីវិតខ្លួនឯង
ភ្នំពេញ ៖ មើលថែផ្លូវចិត្តផង! មុនកើតរឿងមួយថ្ងៃ រ៉ូប៊ី អង្គុយយោលជើងនៅរានហាល បង្ហាញអារម្មណ៍ឈឺចាប់ ដូចកំពុងមានបញ្ហាផ្លូវចិត្ត ។ នៅរសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៦ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើល ក្រោយរូបភាព និង វីដេអូរបស់ម្ចាស់មកុដ Miss Universe Trans Cambodia 2023 កញ្ញា រ៉ូប៊ី បានប៉ុនប៉ងធ្វើអត្តឃាត។
ភ្ញាក់ផ្អើលដោយមានស្រ្តីម្នាក់ (ភេទទី៣) មានវិបត្តិគ្រួសារនិងស្នេហា-កធ្វើអត្តឃា.តខ្លួនឯងនៅជញ្ជាំងអាគារមួយកន្លែង ត្រូវបានប្រជាពលរដ្ឋឃើញនិងបានរាយការណ៍ទៅក្រុមជួយសង្គ្រោះបានជួយទាន់ពេលវេលា បច្ចុប្បន្នគាត់មិនកើតអីនោះទេ ដោយក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានបញ្ជូនទៅមមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងកំពុងតែសម្រាកព្យាបាល។ វីដេអូ និង រូបភាព ដែលត្រូវបានចែកចាយពីគណនីមួយទៅគណនីមួយ បើទោះជាត្រូវបានម្ចាស់ដើមលុបចោលក្តី ប៉ុន្តែក៏មានការចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុករួចរាល់ហើយដែរ ដោយ កញ្ញា រ៉ូប៊ី បានប៉ុនប៉ងធ្វើអត្តឃាតដោយការចងក។ ក្រោយប៉ុនប៉ងសម្លាប់ខ្លួនឯង កញ្ញា រ៉ូប៊ី ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា ដោយពេលនេះ នាងបានរួចផុតពីគ្រោះថ្នាក់ផងដែរ។ នេះបើតាមគណនីឈ្មោះ Tina ទីណា បានបង្ហោះឱ្យដឹង។ វីដេអូនោះដែរ រ៉ូប៊ី បានសរសេរ Caption ដ៏សោកសៅ ហាក់បង្ហាញពីអារម្មណ៍ឈឺចាប់ ដូចកំពុងជួបប្រទះនឹងបញ្ហាផ្លូវចិត្តថា «មួយរយៈនេះ ផ្លូវចិត្តខ្ញុំមិនល្អទេ»។ ពាក់ព័ន្ធនឹងមូលហេតុ ដែលធ្វើឱ្យកញ្ញា រ៉ូប៊ី ប៉ុនប៉ងបញ្ចាប់ជីវិតខ្លួននេះ ក៏មិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែមហាជនបានចូលរួមបញ្ចេញមតិលើកទឹកចិត្តដល់បវរកញ្ញាភេទទី ៣ ឱ្យនាងឆាប់រឹងមាំឡើងវិញ ។
សូមរក្សាផ្លូវចិត្តឲ្យបានល្អ ផ្លូវចិត្តសំខាន់ណាស់ បើពិបាកចិត្តរកមិត្តភក្តិដែលយើងអាចចែករំលែករឿងក្នុងចិត្តបាន សូមកុំលាក់ទុកម្នាក់ឯងអី ៕






