ឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

លោកអគ្គនាយក ឌួង ឆាយ រួមជាមួយ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ឋានរាជធានី-ខេត្ត, ឯកឧត្តម ភឿន ផល្លា អនុប្រធានក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារទាំងអស់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ថវិកាសរុប ៥៦០ លានរៀល និងមធ្យោបាយដឹកជញ្ជូន រួមមាន រថយន្ត ០១គ្រឿង និងម៉ូតូ ១១គ្រឿង ដើម្បីឧបត្ថម្ភជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងនិងល្បាតការពារព្រំដែនយើង ដើម្បីការពារបូរណភាព និងអធិបតេយ្យរបស់កម្ពុជាយើង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាដល់បងប្អូនកងកម្លាំង និងវីរកងទ័ពជួរមុខទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ។ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមាន៖
-ឯកឧត្តម យូ សិរីវុឌ្ឍ៖ ១០០ លានរៀល
-ឯកឧត្តម ភឿន ផល្លា៖ ១០០ លានរៀល
-ឯកឧត្តម ផេង គឹមស្រ៊ុន៖ ១០០ លានរៀល
-ឯកឧត្តម ទៀ ណារ៉ាវុឌ្ឍ៖ ១០០ លានរៀល
-លោកអគ្គនាយក ឌួង ឆាយ៖ ១០០ លានរៀល
-ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ៦០ លានរៀល។

You might also like