ទិដ្ឋភាពបងប្អូនកម្មករ កម្មារីនី និងមហាគ្រួសារខ្មែរ បានជ្រេីសរេីសប្រេីប្រាស់សេវារថយន្តក្រុង ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ដេីម្បីដឹកជូនទៅកាន់ស្រុកកំណេីតនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សមប្រកបដោយសេចក្តីសុខ សុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលវេលា។ ជាមួយគ្នានេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយផ្តល់ការសហការ និងសម្របសម្រួលការធ្វេីដំណេីរកំសាន្ត ទៅធ្វេីបុណ្យទានតាមប្រពៃណីខ្មែរ ប្រកបដោយបរិយាកាសល្អប្រសេីរ និងរីករាយតាមទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ប្រជាជាតិខ្មែរយេីង។






