អាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការ ក្រោយបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

(កំពង់ស្ពឺ)៖ អនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំជាប្រចាំពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិ ការស្រាវជាវកំណត់មុខសញ្ញាបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន។
ជាក់ស្តែងកាលពីវេលាម៉ោង១៥៖០៣នាទីល្ងាច នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ពន្ធករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង។ ជនសង្ស័យមានឈ្មោះ ហ៊ល រិន (ហៅទិន) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្យងត្បូង ឃុំរលាំងគ្រេីល ស្រុកសំរោងទង, ឈ្មោះ ផន ដានី (ហៅសី) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបឹងកំបោរ ឃុំមឹងប្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ អុឹង គុយហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់មកទៀតនៅវេលាម៉ោង១៦៖១៤នាទីល្ងាច (ថ្ងៃ ខែ ឆ្នាំដដែល) កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាប និងបទល្មេីស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បន្តឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត ស្ថិតនៅក្នុងភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ជនសង្ស័យឈ្មោះ សុឹម វិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិត្រពាំងខ្យង ឃុំរលាំងគ្រេីល ស្រុកសំរោងទង។
លុះដល់វេលាម៉ោង១៧៖០៥នាទីល្ងាច (ថ្ងៃខែឆ្នាំ ដដែល) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស បានបន្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បន្តស្រាវជ្រាវទៅដល់ផ្ទះឈ្មោះ ពែក (តែបានគេចខ្លួនបាត់ប្រមោល) និងជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតឈ្មោះ ហេង រក្សា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២៖១៨នាទី នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស បានបន្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាប និងឃាត់ខ្លួន បានជនសង្ស័យ០១ទៀត ស្ថិតនៅភូមិសង្ក្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ជនសង្ស័យមានឈ្មោះ សាន ប្រុសភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់ របស់ឧត្តម សេនីយ៍ត្រី ម៉េង ស្រ៊ុន នៅវេលាម៉ោង១២៖៤៦នាទីរសៀល នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស បានធ្វើការបន្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់បានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ ដូច គីមហុង ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ឈ្មោះ ណែម ផានុន ភេទប្រុស អាយុ២៧ឆ្នាំ ហើយមានទីលំនៅបច្ចុប្បន្ននៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាមួយគ្នា។
ក្រោមការសហការរបស់កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស ជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន នៅវេលាម៉ោង០៦:២៧នាទីព្រឹក នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានបន្តបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ ឡោះ សេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ហើយមានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រៃផ្តៅ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

You might also like