ក្រុមក្មេងៗ ដែលគប់និងវាយបំផ្លាញរថយន្តសូមចូលខ្លួនដោះស្រាយនៅអធិការដ្ឋានខណ្ឌដូនពេញឱ្យទាន់ពេលវេលា តែបើជំនាញតាមចាប់ខ្លួន គឺអនុវត្តនីតិវិធីច្បាប់អត់លើកលែងទេ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញបញ្ជាក់ថា ក្រុមក្មេងៗ ដែលគប់និងវាយបំផ្លាញរថយន្តសូមចូលខ្លួនដោះស្រាយនៅអធិការដ្ឋានខណ្ឌដូនពេញឱ្យទាន់ពេលវេលា តែបើជំនាញតាមចាប់ខ្លួនគឺអនុវត្តនីតិវិធីច្បាប់អត់លើកលែងទេព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ទៀតថា ខ្ញុំអត់ដែលនិយាយលេងទេ សូមអាណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ធបញ្ជូនមកសារភាពបន្ទាន់៕

You might also like