បង្ក្រាបនិងឃាត់ខ្លួនជនជាតិថៃ ០៦នាក់ ដែលលបលួចឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង ៖ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ កម្លាំងចម្រុះក្នុងស្រុកសំពៅលូន បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃចំនួន ០៦ នាក់ (ស្រី ០១ នាក់) ខណៈដែលពួកគេត្រូវបានដឹកយកមកផ្លុងចោលក្នុងទឹកដីកម្ពុជា។

កិច្ចប្រតិបត្តិការនេះ គឺជាកិច្ចសហការយ៉ាងស្អិតរមួតរវាង ក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិគីឡូ១៣ (ភ្នំដី) ជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ ៥៣, សឹករងស្រុកសំពៅលូន និងវរសេនាតូចលេខ ៥៥១។ ជនជាតិថៃទាំងនោះ ត្រូវបានរថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅមួយគ្រឿង ដឹកចេញពីក្រុងប៉ោយប៉ែត រួចយកមកទម្លាក់ចោលនៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនជាតិថៃទាំង ០៦ នាក់ រួមមាន៖
១. Tananan Maplien (ប្រុស)
២. Thitikan Mungpean (ស្រី)
៣. Boranat Yaisampumpong (ប្រុស)
៤. Kittipong Nangbangta (ប្រុស)
៥. Thawan Phiepeng (ប្រុស)
៦. Phuwadol Nonkhamphai (ប្រុស)
ជនជាតិថៃទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកគីឡូ១៣ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

You might also like