ប្រជាពលរដ្ឋពេញចិត្ត និងចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ នាឆ្នាំបន្តបន្ទាប់ទៀត

ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានបញ្ចប់ដោយបន្សល់នូវស្នាមញញឹម ពោពេញដោយភាពសប្បាយចិត្ត និងការចងចាំល្អៗ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលចូលរួមទស្សនា ខណៈពលរដ្ឋបង្ហាញចំណាប់អារម្មណ៍ចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បែបនេះ នៅឆ្នាំបន្តបន្ទាប់ទៀតនៅរាជធានីភ្នំពេញ សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ ក្នុងនោះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញរយៈពេល៦ថ្ងៃក៏បានកន្លងផុតទៅ ប៉ុន្ដែតែស្នាមញញឹមរបស់ប្រជាពលរដ្ឋ និងការចងចាំល្អៗ ពីការបង្ហាញវប្បធម៌ប្រពៃណីជាតិ ទស្សនីយភាពនានា និងការផ្សារភ្ជាប់ជាមួយវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតែដិតជាប់ក្នុងដួងចិត្តអ្នកចូលរួមគ្រប់រូប។ ប្រជាពលរដ្ឋបានលើកឡើងដោយបង្ហាញនូវការពេញចិត្តពេញចិត្ត ដែលព្រឹត្តិការណ៍«នគរសង្ក្រាន្ត» បានបន្សល់ទុកនូវការចងចាំដ៏ល្អបែបនេះ។ ពលរដ្ឋលើកឡើងថា ពួកគេចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នៅឆ្នាំបន្តបន្ទាប់ទៀត នៅរាជធានីភ្នំពេញ។
សូមជម្រាបថា ព្រឹត្តិការណ៍«នគរសង្ក្រាន្ត» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលដៅស្រូបទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ និងជាការផ្សារភ្ជាប់ប្រជាពលរដ្ឋជួរក្រោយទៅនឹងវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ នៅតាមទីតាំងមួយចំនួន ជាក់ស្ដែងនៅភូមិវប្បធម៌ មានការវេចនំអន្សម ធ្វើនំខ្ញី វេចខ្ចប់អំបុក និងនំខ្ញី និងមានការទទួលការឧបត្ថម្ភដោយផ្ទាល់សម្រាប់ជូនដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកផងដែរ៕

You might also like