សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងច្រើននៅព្រឹកនេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។

ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។

តាមរយៈខ្ញុំព្រះករុណាខ្ញុំព្រះអង្គសូមផ្ញើ
ការសាកសួរសុខទុក្ខ និងប្រគេនពរ
ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ
ដោយការនឹករលឹក»៕

You might also like