ក្រុមក្មេងទំនើង ១១នាក់ ដែលបានព្រួតវាយបំផ្លាញរថយន្តមួយគ្រឿង សមត្ថកិច្ចបង្ហាញមុខនៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្រុមក្មេងទំនើង ១១នាក់ ដែលបានព្រួតវាយបំផ្លាញរថយន្តមួយគ្រឿង កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចបង្ហាញមុខនៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

វត្ថុតាងដកហូតរួមមាន ដុំឥដ្ឋ ៤ដុំ ផ្លាកលេខរថយន្ត១បន្ទះ និងដូង១ផ្លែ ដែលជនសង្ស័យប្រើប្រាសធ្វើសកម្មភាព។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យកំពុងរៀបចំសុំណុំរឿងបញ្ជូនទៅតុលាកា ដើម្បីចាត់ការតាមនិតីវិធីច្បាប់។

នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត។ ចំពោះជនសង្ស័យទាំង ១១នាក់ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕

You might also like