អ្នកនាំពាក្យក្រសួងសាធារណការ ៖ ខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។ ចំណែកទិន្នន័យចុះបញ្ជីក្នុងខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង) និងខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ដោយឡែក ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុបគិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០គ្រឿង ដោយក្នុងនោះ ៖
-ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង
-ត្រីចក្រយានយន្ត = ៧២២គ្រឿង
-រថយន្ត = ១១ ៦៥៦ គ្រឿង ៕

You might also like