CMAC បោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ
ឧត្តរមានជ័យ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។
ឯកឧត្ដមបន្តថា ក្នុងពេលជាមួយគ្នានេះ ក៏បានធ្វេីការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះ ដោយមានសារសំខាន់មួយបានក្រេីនរំលឹកពួកគាត់ថា៖ ” បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោម សំដៅសម្លាប់មិនរេីសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួសឬស្លាប់ ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ !! ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ តាមរយៈកុំប៉ះពាល់ ឬលេីកដាក់ ឬជីកកកាយយក សំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ ហេីយត្រូវរាយការណ៍ជាបន្ទាន់ ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តនគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដេីម្បីជួយអន្តរាគមន៍ជូនបងប្អូន”៕






