ក្មេងទំនើង ៣នាក់ ពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូ នៅក្នុងភូមិសាស្ត្រឃុំស្រង់
ស្រុកគងពិសី ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក ។
កាលពីថ្ងៃទី២២.០៤.២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការអប់រំក្មេងទំនើង ៣នាក់ ពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូ នៅក្នុងភូមិសាស្ត្រឃុំស្រង់ ៖
១/ឈ្មោះ កេង វត្ថា(ហៅវ័ន) ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិក្រាំងឃ្នង(ស្វាយឃ្លាំង)ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកលើកម៉ូតូបង្ហោះ និងជាម្ចាស់ហ្វេសបុកឈ្មោះ Li Pu។
២/ ឈ្មោះយិន វាសនា(ហៅថាត់)ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកអង្គុយកណ្ដាល
៣/ ឈ្មោះ នៅ សុម៉ាធីណា (ហៅធ្មេញ)នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជិះម៉ូតូឌុប អ្នកថត ។
វិធានការអប់រំ៖ កោសក់ពុះជើងក្អែក អប់រំធ្វើកិច្ចសន្យា និង ដកហូតម៉ូតូ ដែលធ្វើសកម្មភាព រក្សាទុក ៩០ថ្ងៃ ៕






