សមត្ថកិច្ចនគរបាលស្រុកឃាត់ ក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំង កែច្នៃខុសពីទ្រង់ទ្រាយដើម យកមកធ្វើកិច្ចសន្យាអប់រំណែនាំ
ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ ឃាត់ ក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំង កែច្នៃខុសពីទ្រង់ទ្រាយដើម យកមកធ្វើកិច្ចសន្យាអប់រំណែនាំ។
ដោយ អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ កម្លាំងនគរបាល នៃអធិការស្រុកកំពង់រោទិ៍ បានឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំណែនាំ ក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដេីម នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី បានចុះល្បាតចល័តដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានប្រទះឃើញមុខសញ្ញាប្រើប្រាស់ម៉ូតូ បំពាក់បំពុងស៊ីមុាំងឮ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ក៏បានដេញស្ទាក់ប្រទាក់ក្រឡា រហូតមកដល់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់អ្នកបើកបរ ម៉ូតូមួយគ្រឿង ដែលបានបើកបរម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮនោះ រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ងិន ធីតា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអង្គក្តួច ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ូស៊ុយគីសាទ្រា (SUZUKI SATRIA) ពណ៌បៃតងខ្ចី គ្មានផ្លាកលេខ បំពាក់បំពុងស៊ីម៉ាំងឮ ខុសបច្ចេកទេស ។
ក្រោយពីបានធ្វើការសួរនាំរួច សមត្ថកិច្ចយើងក៏បានធ្វើការអប់រំដល់អ្នកបើកបរ នឹងបានធ្វើការដកហូតម៉ូតូ រយៈពេល ០៣ខែ ដើម្បីធ្វើការរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ចំពោះអ្នកបើកបរ ក្រោយពីធ្វើការអប់រំណែនាំរួចកម្លាំងសមត្ថកិច្ចយើងក៏បានអញ្ជើញអាណាព្យាបាល ឲ្យមកទទួលយកទៅអប់រំណែនាំបន្តផងដែរ ។






