បុរសម្នាក់បេីករថយន្ដ សាំយ៉ុង ងោកមួយភាំងក៏រេចង្កូតទៅបុករះផ្ទះបងប្អូនប្រជាពរដ្ឋចំនួន៣ល្វែងជាប់គ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤:៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បេីករថយន្ដ សាំយ៉ុង ងោកមួយភាំងក៏រេចង្កូតទៅបុករះផ្ទះបងប្អូនប្រជាពរដ្ឋចំនួន៣ល្វែងជាប់គ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តសាំយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 2AI-8610 ធ្វេីដំណេីរចេញពីដាក់បន្លែផ្សារដេីមគបំណងទៅផ្ទះវិញនៅម្តុំព្រែកជ្រៃ ធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់កន្លែងកេីតហេតុដោយងងុយដេកពេកងោកមួយភាំងក៏រេចង្កូតទៅបុករះផ្ទះបងប្អូនប្រជាពលរដ្ឋអស់៣ល្វែងជាប់ៗគ្នា តែមិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះមកធ្វេីការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕






