ភ្ញាក់ផ្អើលយ៉ាងខ្លាំង! បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល

ភ្នំពេញ៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ដោយពុំដឹងពីមូលហេតុរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពី យប់ថ្ងៃទី ២៧ ខែមេសាឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោសិនជ័យរាជធានីភ្នំពេញ។

ប្រភពពីបុរសម្នាក់ដែលរសនៅបន្ទប់ក្បែរគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុដោយរូបគាត់ចេញពីធ្វើការ ខណះជនរងគ្រោះសម្រាកនៅក្នុងបន្ទប់តែម្នាក់ឯងក្រោយមករូបគាត់ក៏ឆ្លៀតទៅទិញទឹកផ្លែឈើរមួយកំប៉ុងយកទៅអោយបុរសរងគ្រោះពេលទៅដល់មុខបន្ទប់គោះទ្វារហៅមិនឮនិងឆ្លើយតបជាច្រើនដងក៏នាំគ្នាឆ្លងរួចអើតមើលតាមបង្អួច ស្រាប់តែស្រឡាំងកាំងឃើញបុរសរងគ្រោះបានចងក សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់បាត់ទៅហើយភ្លាមនោះដែរពួកគាត់នាំគ្នាចុះមកប្រាប់ម្ចាស់ផ្ទះនិងរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យទៅលើសព។

សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញកោសលវិច្ច័យនគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើសពក្រោយមន្រ្តីជំនាញពិនិត្យ រួចដោយសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារចងករ។ ក្រោយមកធ្វើកំណត់ហេតុប្រគល់ឲ្យនៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like