កម្លាំងនគរបាលស្រុកថ្ពង សហការជាមួយកំលាំងអធិការក្រុងឧដុង្គម៉ែជ័យ បានឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០២នាក់៖

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង ៣០ នាទីកម្លាំងនគរបាលស្រុកថ្ពង សហការជាមួយកំលាំងអធិការក្រុងឧដុង្គម៉ែជ័យ បានឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០២នាក់៖
១.ឈ្មោះ កែន ធិន ហៅទែល ភេទ ប្រុស អាយុ៣៥ រស់នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ ញឹម ប៊ុនឡោះ ភេទប្រុស អាយុ៣៧ រស់នៅភូមិតាឡក សង្កាត់ ក្សេមក្សាន្ត ក្រុងឧដុង្ដម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ឃាត់នៅចំណុច ភូមិប្រកិល សង្កាត់ព្រះស្រែ ក្រុងឧដុង្តម៉ែជ័យ ខេត្តកំពង់ស្ពឺ។
#ដកហូតវត្ថុតាង៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ (២កញ្ចប់ធំ ៣កញ្ចប់មធ្យម ៤កញ្ចប់តូច) ២.ទូរស័ព្ទដៃ ១ គ្រឿង 3.ជញ្ជីងអេឡិចត្រូនិច១គ្រឿង ៤.ម៉ូតូ២គ្រឿង ១.ម៉ាក DREAM C125 ពណ៌ខ្មៅ ឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-5781 ២. ម៉ាក Dream C125 សេរី ឆ្នាំ២០២២ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GE 8122 ។
ករណីនេះជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការទៅតាមនីតិវិធី ។

You might also like