ចាប់បានហើយ ស្ត្រីម្នាក់ដែលបានលួចដុតផ្ទះសង្សារ ដោយសារតែខឹងឪពុកម្ដាយបំបែក
ចាប់បានហើយ ស្ត្រីម្នាក់ដែលបានលួចដុតផ្ទះសង្សារដោយសារតែខឹងឪពុកម្ដាយបំបែកបំបាក់នោះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ ក្រាំងធ្នង់ ស្រាវជ្រាវឃាត់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពចាក់សាំងដុតផ្ទះ រួចរត់គេចខ្លួនបាន២ថ្ងៃ។
ស្ត្រីជាជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្នោះឡុង ប៉ុច អាយុ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរីសង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះហេ វណ្ណា ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅផ្ទះលេខ១៧១៩ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាកន្លែងកើតហេតុ។






