ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបទ្វេភាគីជាមួយ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ដ្រីការបរទេសទីពីរនៃប្រទេសព្រុយណេដារូស្សាឡាម
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ដ្រីការបរទេសទីពីរនៃប្រទេសព្រុយណេដារូស្សាឡាម។
ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម។






