ស្ត្រីម្នាក់ មិនដឹងមានបញ្ហាអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលេីស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងមានបញ្ហាអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលេីស្ពានជ្រោយចង្វារកាលពីព្រឹកមិញ ។ ពេលនេះ ត្រូវបានបងប្អូនជនជាតិខ្មែរឥស្លាម រកឃេីញហេីយ ។
ហេតុការណ៍នេះបានកេីតឡេីងនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមផ្លូវទឹកទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅដល់ទីតាំងនេះ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការពិនិត្យមេីលសពស្ត្រីនេះ ៕

You might also like