ជនជាតិចិនច្រើននាក់ បន្ដសម្រុកចេញពីអគារដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ជនជាតិចិនជាច្រើននាក់ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តសម្រុករត់ចេញពីអគារដែលកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត។
ដោយឡែក ជនជាតិចិនខ្ទង់ពាន់នាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកំពុងបន្តនីតិវិធី ពាក់ព័ន្ធបទល្មើស Online Scams។
សូមរំលឹកថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្ដបើកប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់កម្លាំងសមត្ថកិច្ចសម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការលួចសម្រុកចេញពីសំណាក់ក្រុមជនជាតិចិនជាច្រើននាក់៕






