លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី និងវីរនគរបាលពលី
ជាបន្តបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡើយ។
ព្រមជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតបានធ្វើការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ពទាំង១៨រូប ដើម្បីដឹងសុខទុក្ខ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត អាចនឹងជួយដោះស្រាយ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។
នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយើង ដែលបានលះបង់អាយុជីវិតដើម្បីជាតិ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ ដែលមិនទុកវីរកងទ័ព និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡើយ៕






