បុរសម្នាក់ បង្ខាំងសង្សារក្នុងបន្ទប់ខុនដូមួយកន្លែង និងគំរាមសម្លាប់ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១BT ក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ
ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពី យប់ ត្រូវ និងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១BT សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ស្នេហាល្អូកល្អឺននឹងគ្នាមិនសន្មតថា បានសុខកាយសប្បាយចិត្តនោះទេ បុរសជនជាតិស្បែកខ្មៅម្នាក់បង្ខាំងសង្សារក្នុងបន្ទប់ខុនដូមួយកន្លែងនិងគំរាមសម្លាប់ ធ្វើឱ្យនារីជាសង្សារនេះ ភ័យបានខលប្រាប់មិត្តភក្តិអោយប្ដឹងសមត្ថកិច្ចអោយជួយធ្វើអន្តរាគមន៍។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅនេះ ទៅកាន់ប៉ុស្តិ៍ដើម្បីសួរនាំនិងបន្តទៅតាមនីតិវិធីច្បាប់ ៕






