សមត្ថកិច្ចកម្ពុជា ប្រគល់-ទទួល បញ្ជូនចេញជនជាតិថៃចំនួន ៦៣៥នាក់(ស្រី ៣៥៩នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

បន្ទាយមានជ័យ ៖ ជនជាតិថៃចំនួន ៦៣៥ នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខុសច្បាប់ ត្រូវបានបណ្តេញចេញទៅប្រទេសថៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕

You might also like