បង្ក្រាបមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់ ស្រុកសំពៅលូន
បាត់ដំបង៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨:១០នាទី កម្លាំងនគរបាលស្រុកសំពៅលូន បានបើកប្រតិបត្តិការបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ដោយឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ ២ នាក់។ចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនសង្ស័យ (មេខ្យល់)៖ ឈ្មោះ ភួង ណុប ភេទប្រុស អាយុ ៣៨ឆ្នាំ (ត្រូវបានឃាត់ខ្លួន) និងបក្សពួកម្នាក់ទៀតឈ្មោះ សុខ ផល្លី (កំពុងរត់គេចខ្លួន)។
សកម្មភាព៖ ជនសង្ស័យបានព្យាយាមនាំពលករ ២ នាក់ ឆ្លងអូរព្រំដែនទៅប្រទេសថៃ ដោយយកកម្រៃសេវាម្នាក់ ៧,៥០០ បាត។
វត្ថុតាងដកហូត៖ ម៉ូតូ Scoopy ១គ្រឿង (ផ្លាកលេខ បាត់ដំបង 1M-7653) និងទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យខាតបង់ប្រាក់កាស និងប្រឈមនឹងគ្រោះថ្នាក់ ឬការជាប់ពន្ធនាគារដោយសារការឆ្លងដែនខុសច្បាប់។






