ករណីធុរេនសង្ស័យនាំចូល! មន្ត្រីជំនាញចុះអន្តរាគមន៍ទាំងយប់ នៅផ្សារភូពុយ
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង ៨:១០ នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះត្រួតពិនិត្យស្តង់លក់ធុរេនមួយចំនួនក្នុងផ្សារភូពុយ ក្រុងបាត់ដំបង ក្រោយមានការសង្ស័យលើប្រភពនាំចូលពីប្រទេសថៃ ។ ក្រោយពីការយាមកាមយ៉ាងតឹងរ៉ឹងសមត្ថកិច្ចបានដាក់កម្លាំងយាមកាមនៅតាមតូបអាជីវករមួយចំនួនពេញមួយយប់ ដើម្បីរង់ចាំការសួរនាំ និងស្រាវជ្រាវបន្តនៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ។
ការស្វែងរកប្រភពពិត ៖ គោលដៅចម្បងគឺដើម្បីបញ្ជាក់ថា តើធុរេនទាំងនោះមានប្រភពមកពីណាឱ្យប្រាកដ? ខណៈដែលមានការសង្ស័យថា អាចជាការនាំចូលពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់។ សំណួរជុំវិញការទទួលខុសត្រូវ មហាជនកំពុងរង់ចាំមើលថា តើសមត្ថកិច្ចរូបណាខ្លះដែលមានការពាក់ព័ន្ធ ឬបើកដៃឱ្យបុគ្គលឈ្មោះ “អា ឡែន” នាំធុរេនឆ្លងដែនតាមច្រករបៀងដោយសេរីបែបនេះ? ៕






