ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន៣,០០០កេស ជូនកងកម្លាំងឈរជើងនៅជួរមុខទិសឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ មានតម្រូវការជាក់ស្តែង និងដេីម្បីជួយដល់កម្លាំងជួរមុខទិសឧត្តមានជ័យ នៅ ថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក កែវ ផុង ជំនួយការសម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព បាននាំយកអំណោយសម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាទឹកសុទ្ធកម្ពុជាចំនួន ៣០០០កេស ដេីម្បីចែកជូនដល់កងកម្លាំងជួរមុខនៅទិសឧត្តមានជ័យ។
ក្នុងឱកាសនោះលោក កែវ ផុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់កងកម្លាំងកំពុងឈរជើងជួរមុខ។
លោក កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

You might also like