ក្មេងទំនើងរហ័សនាម Moonកែង ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន៣នាក់ ដែលធ្វើសកម្មភាពកាប់បំផ្លាញ ម៉ូតូជនរងគ្រោះ
កណ្ដាល៖ កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋានគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញខេត្ត បើកការស្រាវជ្រាវ ករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា(បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៩ខែមេសាឆ្នាំ២០២៦ ចំណុចក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រហ័សនាមក្រុម(Moon កែង)។
ជនសង្ស័យចំនួន៣នាក់នោះរួមមាន៖ ១-ឈ្មោះឃុន ខុនគីមូន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ២-ឈ្មោះបែន ចេស្តា ហៅនាថ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាងួនសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរ៖សិស្ស ៣-ឈ្មោះង្វៀង យ៉ាំងលឿង ហៅជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។ ចំពោះបក្ខពួកផ្សេងទៀត ដែលកំពុងរត់គេចខ្លួនកម្លាំងជំនាញកំពុងតាមស្រាវជ្រាវដើម្បីឃាត់ខ្លួនមកអនុវត្តច្បាប់បន្តរ។
ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តនីតិវិធី៕






