សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធករណីហិង្សាដោយចេតនា(បង្កឡើងដោយក្មេងទំនើង) ចំណុចមុខហាង ហ្សេនដូ Zando ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញក្រុងតាខ្មៅ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ស្រាវជ្រាវបង្រ្កាបជនសង្ស័យខាងលើបានចំនួន០២នាក់៖
ករណី ហិង្សាដោយចេតនា (បង្កឡើងដោយក្មេងទំនើង)
-កើតហេតុ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:០០នាទីយប់រំលងអធ្រាត្រ។
-ចំណុច៖ លើផ្លូវជាតិលេខ២១ មុខហាង ហ្សេនដូ Zando ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**ជនរងគ្រោះ ០១នាក់
-ឈ្មោះ ឃុន ខុនគីមូន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
-រងរបួសត្រង់គុម្ពត្រចៀកខាងស្តាំ។
**ជនសង្ស័យចំនួន ០៦នាក់
១.ឈ្មោះ ថា ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ឃាត់ខ្លួន)
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-) ។
២.ឈ្មោះ ឡុក សូរីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ឃាត់ខ្លួន)
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-) ។
៣.ឈ្មោះ ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកវិរៈប៊ុនថាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន)
៤.ឈ្មោះ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន)
៥.ឈ្មោះ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន)
៦.ឈ្មោះ សំអូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (គេចខ្លួន)
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានយកដុំថ្ម និងមួកសុវត្ថិភាព ទៅគប់ និងវាយទៅលើជនរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។






