មន្ត្រីចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិដកហូតរណាយន្តចំនួន០៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួនបាត់

មណ្ឌលគិរី៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន បានដឹកនាំអនុប្រធានការិយាល័យ និងមន្ត្រីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ និងក្រុមល្បាតសហគមន៍ សរុប៣១រូប ចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិមេមុំ និងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
១.ការិយាល័យដែនជម្រកសត្វព្រៃកែវសីមា
ក.ស្ថិតក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រទះឃើញទីតាំងកាប់រានដីព្រៃថ្មីចំនួន០១ (មួយ) ទីតាំង ទំហំប្រហែល ០,៧០ (ជិតសិបអា)ហិកតា (ក្នុងតំបន់អភិរក្ស) ក្រុមការងារបានកំពុងស្រាវជ្រាវសាវតាបន្តនីតិវិធីច្បាប់។
ខ.ចុះល្បាតត្រង់ចំណុចភ្នំរមូងលេនណេស ស្ថិតនៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មិនមានសកម្មភាពបទល្មើសអ្វីនោះទេ។
២.ការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។
ស្ថិតក្នុងភូមិមេមុំ និងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានដកហូតរណាយន្តម៉ាក០៧០ ចំនួន០៤គ្រឿង ជនសង្ស័យរត់គេចខ្លួនបាត់ វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការរយ៉លើ៕

You might also like