នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទ
ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទ ប្រព្រឹត្តបទល្មើសនៅផ្លូវ លេខបាសាក់លែន ២១ កែង៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្មោះ មុំ សំណាង ហៅ ណាង ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ទឹម បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ
វត្ថុតាងចាប់យក៖ ម៉ូតូធ្វេីសកម្មភាព ១គ្រឿង។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកំពុងបញ្ចូនសុំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធី៕






