មេគយបញ្ជាឱ្យមន្ត្រីគយតាមច្រកព្រំដែន ទប់ស្កាត់ការនាំចូលទុរេនថៃមកកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន ច្រករបៀង, កំពង់ផែ ឬការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ប្រទេសវៀតណាម
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានដាក់បញ្ជាឱ្យមន្ត្រីគយតាមច្រកព្រំដែន ទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវរាល់ការប៉ុនប៉ងលួចនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ។
នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា ដោយឡែក ចពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេសការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ៕






