អគ្គិភ័យឆាបឆេះតូបលក់ដូរ មួយកន្លែង ផ្អើលសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់
ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរបានកេីតឡេីងកាលពី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្បែផ្សារព្រែកជ្រៃ ក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងមានឈ្មោះ អ៉ិន ចំណាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ (លេខទូរស័ព្ទ ។
មុនពេលកើតហេតុដោយពួកគាត់កំពុងតែសម្រាន្តលង់លក់ ស្រាប់តែមានអ្នកធ្វើដំណើរឆ្លងកាត់ឃើញក៏ស្រែកហៅរួចនាំគ្នាផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាទាញទុយោទឹកនិងយកធុងដងជះជាបណ្តោះអាសន្នរួចនាំគ្នាទាក់ទងទៅមន្រ្តីមូលដ្ឋានសុំរថយន្តពន្លត់អគ្គិ័យមកជួយបន្ទាន់ ក្រោយមកក៏ខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលដំណឹងខាងលើ រួចបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ចំនួន៣គ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួសនិងស្លាប់នោះទេពោលគឺខូចខាតតែប្រភេទសំណង់ រោងប្រក់សង្គសី ទំហំ០៤ម៉ែត្រx០៦ម៉ែត្រ
-មូលហេតុ : ឆេះចង្ក្រានបាយ
-ខូចខាត៖ ចាន ឆ្នាំង ទូទឹកកក និងសម្ភារ:ផ្ទះបាយមួយចំនួន ពន្លត់ចប់ នៅម៉ោង០១:៤០នាទី ថ្ងៃខែឆ្នាំដដែល ។ ចំពោះមូលហេតុកម្លាំងជំនាញធ្វើការស្រាវជ្រាវនៅពេលក្រោយ៕






