លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងធនធានទឹក និងឧតុនិយម

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួង លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្ហាញអំពីដំណើរការនៃការវិភាគយេនឌ័រ និងការរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០២៦-២០៣០។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីដំណើរការនៃការរៀបចំការវិភាគយេនឌ័រ ព្រមទាំងប្រមូលនូវអនុសាសន៍ និងមតិយោបល់កែលម្អបន្ថែមលើដំណើរការ និងវិធីសាស្ត្រក្នុងការរៀបចំការវិភាគយេនឌ័រ ក្នុងន័យតម្រង់ទិសយ៉ាងមានប្រសិទ្ធភាពដល់ការរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ សម្រាប់ឆ្នាំ២០២៦-២០៣០ ខាងមុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសយេនឌ័រ និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបចំនួន ៤៧រូប៕

You might also like