រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃដំបូង នៃការចាប់ផ្តើមមានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ បានបង្ហាញឆន្ទៈស្ម័គ្រចិត្ត ដោយអញ្ជើញទៅបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ដែលមានចំនួនជាង​ ៣ពាន់នាក់​ នៅតាមបណ្តាទីតាំងទទួលពាក្យទូទាំងប្រទេស។

ការបំពេញកាតព្វកិច្ចយោធា នឹងចូលរួមចំណែក កសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ មានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា សាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ គឺយើងបានប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។

ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា ដើម្បីចូលរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព៕

You might also like