បង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃរដ្ឋនិងរុករករ៉ែដោយខុសច្បាប់ នៅឃុំស្រយង់
ខេត្តព្រះវិហារ៖ កម្លាំងជំនាញមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាប ករណីកាប់ទន្ទ្រានដីព្រៃរបស់ដើម្បីរុករករ៉ែដោយខុសច្បាប់។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅថ្ងៃ០៧ខែឧសភា ឆ្នាំ២០២៦ត្រង់ចំណុចដែនអភិរក្សភ្នំត្នោត.ភ្នំពក ភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនោះដែរ មានវត្តមាន លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត_ភ្នំពក បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៥នាក់ចុះល្បាតបង្រាបបទល្មើសធនធានធម្មជាតិ ល្បាតមកដល់ចំណុចភ្នំកី ត្រង់និយាមកាលេខ(៤៤៥៦៥៣-១៥០១២១៧)បានទប់ស្កាត់ទីតាំងក្រុមហ៊ុនកាយរុករករ៉ែ១កន្លែង ពេលកម្លាំងមកដល់ជនសង្ស័យរត់គេចខ្លួនបាត់បន្សល់់ទុកនៅវត្ថុតាងរួមមាន៖១/អេស្កាវទ័រចំនួន.១គ្រឿង២/(ហ្សាស័រ)ចូកដីចំនួន១គ្រឿង៣/ម៉ូតូ១គ្រឿង។
កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងអូសយកទៅរក្សាទុកនៅស្នាក់ការដើម្បីមានចំណាត់ការទៅតាមច្បាប់៕






