ពេលនេះ អាថ៌កំបាំងបែកធ្លាយហេីយ នៅពេល កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនឈ្មោះ សេី សាន់ណាវី បានរួចបញ្ជូនទៅ តុលាការខេត្តបាត់ដំបង ។
ទីបំផុត! ការពិតត្រូវបានលាតត្រដាង ! បានផ្សាយជាហូរហែច្រើនលេីក ច្រេីនសារមកហើយ អំពីថៅកែផ្សារទំនើបហេង ឆៃលី ក្រុងបាត់ដំបង ឈ្មោះ សយ បូរ៉ា បេីកឡានបុកស្ត្រីម្នាក់នៅក្រុងបាត់ដំបងបណ្ដាលឲ្យស្លាប់ហេីយយកកូនចៅឈ្មោះ សេី សាន់ណាវី អោយមកទទួលទោសជំនួស ។
ពេលនេះ អាថ៌កំបាំងបែកធ្លាយហេីយ នៅពេល កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនឈ្មោះ សេី សាន់ណាវី បានរួចបញ្ជូនទៅ តុលាការខេត្តបាត់ដំបង ។
ប្រភពច្បាស់ការបានប្រាប់អោយដឹងថា នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឈ្មោះ សេី សាន់ណាវី នៅក្នុងផ្ទះលេខ ៨ អា ផ្លូវលេខ១០ ក្នុង បូរីជីបមឡុង ២៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលឈ្មោះ សយ បូរ៉ា យកមកលាក់ទុក ម្យ៉ាងទៀតផ្ទះនេះជាផ្ទះរបស់ សយ បូរ៉ា ស្រាប់ ។ ពេលយកឈ្មោះ សេី សាន់ ណាវី មកលាក់ទុកក្នុងផ្ទះនេះ សយ បូរ៉ា បានហាមមិនអោយ សេី សាន់ណាវី ចេញក្រៅដេីរផ្ដេសផ្ដាសទេ ។ ពេលនេះឈ្មោះ សេី សាន់ណាវី បានសារភាពប្រាប់សមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ អស់ហេីយថា ខ្លួនមិនមែនជាអ្នកបេីករថយន្ត ស្តារិចពណ៌ស បុកជនរងគ្រោះនៅបាត់ដំបងស្លាប់នោះទេ គឺ ឈ្មោះ សយ បូរ៉ា ផ្ទាល់ជាអ្នកបេីករថយន្តស្តារិចបុកស្ត្រីរងគ្រោះបណ្ដាលអោយស្លាប់កាលពីព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងជាង ៦ព្រឹក ។ បន្ទាប់ពីដឹងថា ឈ្មោះ សេី សាន់ណាវី ត្រូវចាប់ខ្លួន ឈ្មោះ សយ បូរ៉ា ថៅកែផ្សារទំនេីបនៅក្រុងបាត់ដំបង បានរត់គេចខ្លួនទៅក្រៅប្រទេសល្ងាចថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ តាមជេីងយន្តហោះហោះទៅ សាំងហ្គាពួរ ។ ចំពោះឈ្មោះ សេី សាន់ណាវី ដែលមិនបានប្រព្រឹត្តខុសត្រូវបានដោះលែងអោយមានសេរីភាពវិញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការពិតត្រូវបានលាតត្រដាងហេីយ មន្ត្រីនគរបាលចរាចរខេត្តបាត់ដំបងណាខ្លះចូលរួមក្រូម៉េសំណុំរឿងមួយនេះ ? សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នឹងបង្កេីតក្រុមអធិការកិច្ចចុះស្រាវជ្រាវភាពមិនប្រក្រតីនៃការកែសំណុំរឿងមួយនេះ ដេីម្បីកុំអោយខូចឈ្មោះអង្គភាព និង ស្ថាប័ននគរបាលជាតិ ៕






