សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបជម្រាបលាក្រោយចប់អាណត្តិការងារ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជួបជម្រាបលាក្រោយចប់អាណត្តិការងារនៅកម្ពុជា។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី ជាការទទួលស្គាល់ស្នាដៃការងាររបស់លោកស្រីក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក៕






